You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយពង្រឹងកាងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយពង្រឹងកាងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរូមពីសំណាក់ឯកឧត្ដម អស់លោកជាប្រតិភូ អ.ហ.ផ.ទ អមដំណើរ
ឯកឧត្ដម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ
អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហតខេត្ត
សរុបចំនួន ៦៦នាក់ផងដែរ៕