កំពង់ស្ពឺៈ នៅវេលាម៉ោង០៩ និង៤០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្ពង បានធ្វើការឃាត់រថយន្តដឹកឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១គ្រឿង ស្ថិតនៅចំណុច ភូមិអូដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា រថយន្តដែលត្រូវបាឃាត់នោះ ជារថយន្តម៉ាកហ៊ីយានដាយ ២.៥តោន ពណ៍ស ស្លាកលេខ ភ្នំពេញ-៣A -៤៥០៣ បានដឹកឈើប្រណិតប្រភេទធ្នង់ ចំនួន១៣ដុំ ស្មើ ៦,៧៦១ម៉ែត្រគូប។
វត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។