You are currently viewing មន្ត្រីស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខ សមាជិកដែលទើបនឹងសម្រាលកូន និងកំពុងសម្រាកព្យាបាល

មន្ត្រីស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខ សមាជិកដែលទើបនឹងសម្រាលកូន និងកំពុងសម្រាកព្យាបាល

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី ឡុង សិលា ដែលទើបនឹងសម្រាកកូន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្រ។

លោកឧត្តមសេនីយ៍ត្រី សូរ សារិន ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងការចូលរួមពីសំណាក់សមាជិក ចំណុះស្នងការដ្ឋាន រួមមាន ថវិកាចំនួន ១.៧១៩.០០០រៀល (មួយលាន ប្រាំពីរសែន មួយម៉ឺន ប្រាំបួនពាន់រៀល) ជូនលោកស្រីអនុសេនីយ៍ត្រី ឡុង សិលា សំរាប់ទុកដោះស្រាយគ្រាលំបាក ក្នុងក្រុមគ្រួសារផងដែរ។

ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ក៏ដូចជាមន្ត្រីដែលរួមការងារជាមួយគ្នា ដែលជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ ចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។