You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវពត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ ជាប្រតិភូ អ.ហ.ផ.ទ អមដំណើរ និងឯកឧត្តម ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ ព្រមទាំង នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ៕