You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ

ប៉ៃលិនៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែន ជំនាញនីមួយៗ និងប្រជុំបូកសរុបរបាយការណ៍០៩ខែ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសរុបចំនួន៨៥នាក់។