You are currently viewing ជនសង្ស័យចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ព័ន្ធជាមួយបទល្មើសព្រៃឈើ

ជនសង្ស័យចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ព័ន្ធជាមួយបទល្មើសព្រៃឈើ

ស្ទឹងត្រែងៈ នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការឃាត់រថយន្តដឹកឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០២គ្រឿង ស្ថិតនៅចំណុច ផ្លូវជាតិលេខ៧៨A ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្នុងការឃាត់រថយន្តខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ឃាត់ខ្លួនបានជនសង្ស័យដែលពាក់ព័ន្ធចំនួន០៤នាក់ រួមជាមួយឈើប្រណិតជាច្រើនដុំ។

វត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។