អហ.កណ្តាល៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថាមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅចំណុចរោង (អតីតរោងចញ្ចឹមមាន់) ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះទៅបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ៖
1-ឈ្មោះគី ឌីដារ៉ា ភេទប្រុសអាយុ45ឆ្នាំ មុខរបរនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឋានន្តរស័ក្តិ អនុសេនីយ៏ឯក មុខងារនាយរងផ្នែកគាំទ្រនិតិវិធី (ជាម្ចាស់ទីតាំង)។
2-ឈ្មោះសេង ធារិទ្ធ ភេទប្រុស អាយុ28ឆ្នាំ មុខរបរជាងដែកមានទីលំនៅភូមិពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
3-ឈ្មោះ ធី ម៉ាប់ ភេទប្រុស អាយុ28 ឆ្មាំ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
4-ឈ្មោះវ៉ាន់ វីរៈ ភេទប្រុស អាយុ16ឆ្នាំ កម្មកររោងចក្រ មានទីលំភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង។
5-ឈ្មោះសុវណ្ណ សុគន្ធ ភេទប្រុសអាយុ30ឆ្នាំ មុខរបរ កម្មករសំណង់ភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។
វត្ថុតាងដែលចាប់ដកបានមាន 1- ម្សៅក្រាមពណ៌ សថ្លា
(ម៉ាទឹកកក) ចំនួន 06កញ្ចប់តូច សម្ភារៈវេចខ្ចប់ និង ជក់មួយចំនួន។
2-ឯកសណ្ឋានប្រតិបត្តិការនគបាល 01កំប្លេរ និងអាវការងា 01កំប្លេរ ស័ក្តិស្មានគរបាល (ស័ក្តិបី) 01គូរ – អត្តសញ្ញាណប័ណ្ណ នគរបាលជាតិ 01សន្លឹក។
3-ម៉ូតូ 04គ្រឿង
– ម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1DA-0020
– ម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1BZ-2357
– ម៉ាកគុប C50 គ្មានផ្លាកលេខ
– ម៉ាកគុប C70 ផ្លាកលេខ ភព 1-ខ5939
4- កាំភ្លើងកែច្នៃ 01ដើម (កាំភ្លើងខ្យល់)
5- កាំបិតផ្គាក់01
6- ដែកបំពង់ទីប 01ដើម ៕