You are currently viewing ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៧

ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែកញ្ញា និងទិសដៅបន្តប្រចាំខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព

ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នាយការិយាល័យ ហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានធ្វើការផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់នាយការិយាល័យហិរញ្ញវត្ថុ ចំណុះបញ្ជការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវប្រសាសន៍មួយចំនួនរួមមានៈ
០១. ការផ្តល់ប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
០២. ហាមដាច់ខាតមិនអោយមានការកាត់ប្រាក់បៀវត្ស របស់នាយ និងពលអាវុធហត្ថរបស់អង្គភាព សូម្បី១០០រៀល
០៣. ត្រូវបើកប្រាក់បៀវត្ស អោយដល់ដៃ នាយ នាយរង និងពលអាវុធហត្ថគ្រប់រូប
០៤. ត្រូវមានការចុះហត្ថលេខា លើតារាងបើកចែកប្រាក់បៀវត្តន៍ និងចំណាយផ្សេងៗ
០៥. ត្រូវមានភាពស្មោះត្រង់ដាច់ខាត ចំពោះមេបញ្ជាការ នាយ និងពលអាវុធហត្ថរបស់អង្គភាភាព។