You are currently viewing ឧត្ដមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

ឧត្ដមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

សៀមរាបៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ ជាប្រតិភូ អ.ហ.ផ.ទ អមដំណើរ និងឯកឧត្តម ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ ព្រមទាំង នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ៕