You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត

ឧត្តរមានជ័យ : នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ដែលជួបការលំបាក ខ្វះខាត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សរុបចំនួន ៥៥នាក់។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក៏បានធ្វើការចែកអំណោយ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តចំនួន៥៥នាក់នោះ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ មីកំប៉ុង ០១យួរ និងថវិកា ៦មឺុនរៀល ។