អហ.ខណ្ឌមានជ័យ៖ ករណីផឹកស៊ី ទាស់សម្តីគ្នាមួយ ឈានដល់ការប្រើហិង្សា ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង០២នាក់ទៀតរងរបួសស្រាល ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នៅ ចំណុច បន្ទប់ជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្ថិតក្នុងហេតុការណ៍នេះមានឈ្មោះ 1/ ឈ្មោះ ទូច សំអាង ភេទប្រុស អាយុ24ឆ្នាំមុខរបរ កម្មកររោងចក្រ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្លាប់នៅកន្លែងកើតហេតុខាងលើ)2/ ឈ្មោះ ទូច សំអុល ភេទប្រុស អាយុ35ឆ្នាំមុខរបរ កម្មកររោងចក្រ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្នាក់នៅកន្លែងកើតហេតុ(រងរបួសស្រាល) និង 3/ ឈ្មោះ ហ៊ីង មករា ភេទប្រុស អាយុ24ឆ្នាំមុខរបរ កម្មកររោងចក្រ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្នាក់នៅកន្លែងកើតហេតុ(រងរបួសស្រាល) ។ដោយឡែកជនបង្កវិញឈ្មោះ ធី ភេទប្រុស អាយុ24ស្នាក់នៅផ្ទះជួល (មិនាន់ស្រាវជ្រាវដឹងស្រុកកំណើត)។
បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ពេលកើតហេតុ ជនររងគ្រោះនិងជនបង្កផឹកស៊ីជុំគ្នានៅបន្ទប់ជួលរបស់ជនរងគ្រោះហើយបានមានទំនាស់ពាក្យសំដីគ្នា ពេលនោះជនបង្ក
បានក្រោកដើរចេញ មួយសន្ទុះក៏បានដើរត្រលប់មកវិញហើយបានយកដែកមុខស្រួចចាក់ទៅលើជនរងគ្រោះខាងលើ រួចហើយរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវចាប់មកកាត់ទោសតាមផ្លូវច្បាប់៕