កំពង់ស្ពឺៈ តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី បានបង្ក្រាបករណីខាងលើនេះ ស្ថិតនៅចំណុចនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតក្នុងភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធ និងបានចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ៣3A១៤៧៦ ចំនួន០១គ្រឿង
២. ឈើម្រេញ ចំនួន ១៤ដុំ ស្មើ៧,០៩៨ម៉ែត្រគូប។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។