ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា ទិសដៅខែតុលា ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនសម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញមកទស្សនកិច្ច និងចុចប៊ូតុងបិទទ្វារទឹក ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី ឲ២៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ និងផ្សព្វផ្សាយពីសភាពការណ៍វិវត្តន៍ថ្មីៗ ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទី នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុងស្រុក និងស្នាក់ការ ចូលរូមជាច្រើនរូបផងដែរ។