ឧត្តរមានជ័យៈ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិអូរក្រវ៉ាន់ សង្កាត់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ មានជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មគិតទុកជាមុន។
តាមការឱ្យដឹងពីមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងជំនាញ ធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ថុល ស្រៀប ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរក្រវ៉ាន់ សង្កាត់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៍បានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១/ពូថៅ០១
០២/កាំបិតខ្វែវ០១.
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕