កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ លោកអនុសេនីយ៍ឯក ទិត្យ វណ្ណះ ប្រធានមន្ទីរ យុត្តិធម៏ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅស្ត្រីរងគ្រោះ ឈ្មោះ សំណាងចាន់ឡេ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ ដែលរងរបួសក្នុងករណីហិង្សាដោយចេតនា នៅស្រុកឱរ៉ាល់ ដែលបានកើតឡើងកាលវេលាម៉ោង២០ និង០០នាទី ថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍បរិស្ថាន នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។