You are currently viewing ថវិកាប្រមាណជិត៤០លានរៀល ត្រូវបាននាំយកទៅជូនគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាពនៅខេត្តមណ្ឌលគិរី

ថវិកាប្រមាណជិត៤០លានរៀល ត្រូវបាននាំយកទៅជូនគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាពនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នៅល្ងាចទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងសហការី តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៣៥.៩៣៤.០០០ រៀល (សាមសិបប្រាំលាន ប្រាំបួនសែន បីមឺុន បួនពាន់រៀល) ទៅជូនគ្រួសារសព លោកវរសេនីយ៍ទោ ទឹម សុខឡេង នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។

តាមការឲដឹងពីអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានឲដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលឯកឧត្តម តែងតែបរិច្ចាក ចូលរួម ជួយរំលែកទុក្ខ ដល់ក្រុមគ្រួសារ អាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព។

សូមបញ្ជាក់ថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់ផ្ទាល់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល ឯកឧត្តម ទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។