ព្រៃវែងៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន រួមជាមួយថវិកាចំនួន២លានរៀល ទៅជូនដល់ លោកអនុសេនីយ៍ទោ អ៊ុំ រិទ្ធិ ជំនួយការ ការិយាល័យ សន្តិសុខផ្ទៃក្នុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ( ក ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវរបស់មេបញ្ជាការ ក្នុងការថែទាំមន្ត្រីក្រោមឱវាត នៅពេលដែលពួកគាត់ ជួបទុក្ខលំបាក។