You are currently viewing សមត្ថកិច្ចជំនាញ​ខេត្តស្វាយរៀង​ចុះ​អនុវត្តន៍ដីកបង្គាប់​ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់​​ប្រព្រឹត្ត​បទល្មើស​ដោយចេតនា មានស្ថានទម្ងន់ទោស

សមត្ថកិច្ចជំនាញ​ខេត្តស្វាយរៀង​ចុះ​អនុវត្តន៍ដីកបង្គាប់​ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់​​ប្រព្រឹត្ត​បទល្មើស​ដោយចេតនា មានស្ថានទម្ងន់ទោស

អហ.ស្វាយរៀង​៖ លោក វរសេនីយ៍ត្រី យ័ន្ត សេង ប្រធានមន្ទីរយុត្តិធម៌ខេត្តស្វាយរៀង នៅព្រឹក​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលាម៉ោង០៨​និង​៣០នាទី បានដឹកនាំ​កម្លាំង​ចុះ​អនុវត្តន៍ដីកបង្គាប់​ឲ្យចាប់ខ្លួនលេខ៩៩តព្រ/១៥ ចុះថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយឃាត់ខ្លួន​មនុស្សម្នាក់ពាក់ព័ន្ធនិង​ករណី​ប្រើហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស​។​
ជនសង្ស័យ​ដែល​កម្លាំងជំនាញចុះឃាត់ខ្លួននេះមានឈ្មោះ ដួង ដារ៉ា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ត្រពាំងបុណ្យ ឃុំ​ព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយបាន​ប្រព្រឹត្ត​បទល្មើស​ដោយចេតនា មានស្ថានទម្ងន់ទោស ។ ហេតុការណ៍​នេះដែរ​បានកើតឡើងតាំងពី​ថ្ងៃទី០៨ ខែ​មីនា ឆ្នាំ​២០១៥ ស្ថិតនៅទីលំនៅជនសង្ស័យខាងលើ ។
ដោយយោងតាមបណ្តឹង​ជនរងគ្រោះ ទើបតែ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ​សមត្ថកិច្ចជំនាញ​បាន​ឃាត់ខ្លួនបាន និងបញ្ចូន​បន្ត ដើម្បីកាត់ទោ​សតាមផ្លូវច្បាប់​៕​
851308785_1305_11645138778188537193 (1)