សៀមរាបៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងែទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ បច្ចេកទេសស្ដាប់ចម្លើយអនិតិជនរងគ្រោះក្នុងអំពើរំលោភបំពានលើផ្លូវភេទ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប លោក Michael BOlLLERM ទីប្រឹក្សាបារាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រី Aurelie LIMOUSIN COMBETTES ទីប្រឹក្សាបារាំង និង នាយទាហាន នាយទាហានរង ទទួលការងារយុត្តិធម៌ មកពីបណ្តាខេត្តផ្សេងៗជាច្រើនរូបផងដែរ។