ស្វាយរៀង៖ នៅវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១ – អាល់ បឺត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង
២ – ត្រឹង ដាំងហ្វា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនពីជនសង្ស័យរូមមាន៖
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១០កញ្ចប់
២- ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន ១០ គ្រាប់
៣- ទូរស័ព្ទចំនួន ០៤ គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។