You are currently viewing បុណ្យផ្កាសាមគ្គី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

បុណ្យផ្កាសាមគ្គី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ព្រះចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត និងកងរាជអាវុធហត្ថ ព្រមទាំង​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទធ្វើបុណ្យសាមគ្គី ដើម្បីប្រមូលបច្ច័យទៅកសាងបន្តនូវសមិទ្ធផលផ្សេងៗ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

សេចក្តីដូចបានជម្រាបជូនខាងលើ ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំទាំងអស់គ្នា សូមនិមន្ត គោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរជនទាំងឡាយ ដែលមានទឹកចិត្ត សប្បុរសធម៌ មេត្តាចូលរួម អនុមោទនានូវបុណ្យកុសល និងចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យ៖ ថ្ងៃសុក្រ ៩អសុជ្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ ប្រារព្ធពិធីក្រុងពាលី នៅវេលាម៉ោ់ង១៤និង៣០នាទី បន្ទាប់មកវេលាម៉ោង១៥និង០០នាទី ធ្វើបទនមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លុះចប់ពិធីវេរប្រគល់បច្ច័យបុណ្យផ្កាសាមគ្គីប្រគេនព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តជាកិច្ចបង្ហើយបុណ្យ។