អហ.កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចុះឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធនឹងហិង្សាដោយចេតនា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១និង០០នាទី យប់ ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ សួន ភារុន ហៅអ៊ុ ភេទប្រុស អាយុ១៩ ឆ្នាំ.រស់នៅភូមិអណ្តូងច្រុះ ឃុំអពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងក្លឹបកំសាន្ត យីហោហ្គោលក្លឹប ស្ថិតនៅភូមិបឹងស្នាយសង្កាត់សំបួមាសក្រុងកំពង់ចាមខេត្តកំពង់ចាម ។
បើតាមសម្តីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរូបនេះបានប្រើហិង្សាដោយចេតនា កាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមាត់ទន្លេស្ថិតក្នុងភូមិទី១១ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បច្ចុប្បន្ននេះដែរកម្លាំងជំនាញបានបញ្ចូនជនសង្ស័យរូបនេះធ្វើការទៅតាមផ្លូវច្បាប់៕
