ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពង្រឹងការងាររបស់ អនុគណះកម្មការគ្រប់គ្រងបច្ច័យបុណ្យផ្កាសាមគ្គី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលក្នង នោះមានលោក ឧត្តមសេនិយ៌ទោ វ៉ា ស៊ិនភីរម្យ ប្រធានអនុគណះកម្មការ គ្រប់គ្រងបច្ច័យ ដឹកនាំ ក្នងកិច្ចប្រជុំនេះ។
លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានមានប្រសាសន៌ថា សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រងបច្ច័យ ដែលមានសមាសភាពចំនួន០៧នាក់ ត្រូវបានបង្កើតរួចហើយ ដូចនេះក្រុមការងារត្រូវត្រៀមភារកិច្ច ដើម្បីអនុវត្តអោយបានច្បាស់លាស់ និងប្រុងប្រយ័ត្ន ជៀសវាងការបង្កើតកំហុសឆ្គង។
