ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខសញ្ញាចែកចាយគ្រឿងញៀនចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន ។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. ថោង ចិន្តា ភេទ ស្រី អាយុ ៦២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
២. ឈុំ សុខឃៀង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣៣កញ្ចប់ ដែលមានទម្ងន់ ៦០.៤៦ក្រាម
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣.លុយខ្មែរចំនួន ៨៨០០រៀល
៤.អត្តសញ្ញាណប័ណ្ណ ០១ និងកាបូបស្ពាយពណ៍ខ្មៅ ០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។