កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ទៅប្រគល់ជូនលោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានជំងឺបំពង់ក និងកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។
ថ្លែងនៅការសាកសួរសុខទុក្ខពីមេបញ្ជាការ ក្រុមការងារបានលើកឡើងថា លោកឧត្តមសេនីត្រី ជូ សារុន តែងតែយកចិត្តទុកដាក់ចំពោះកម្លាំងទាំងអស់ នូវពេលដែលជួបទុក្ខលំបាក បើទោះបីជាការថែទាំ មិនស្របតាមតម្រូវការតែ អង្គបានខ្នះខ្នែងឲ្យមានការតាមដានជាប្រចាំពីស្ថានភាពជំងឺ។
ក្រុមការងារបានបន្តថា ទោះបីស្ថិតក្នុងស្ថានភាពបែបណា ក្នុងនាមជាកម្លាំងតែមួយ អង្គភាពតែមួយ គឺត្រូវតែរួមគ្នាលើកកម្លាំងចិត្តឲ្យលោក ហង្ស សូនី ឆាប់បានជាសះស្បើយពីជំងឺរោគគាពាធទាំងឡាយ និងវិលចូលបំរើអង្គភាព និងសង្គមជាតិវិញផងដែរ។