You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងផែនការងារសហការ ជ្រើសរើសពលទាហាន បំពេញក្រមខណ្ឌឱ្យយោធភូមភាគទី១ កងទ័ពជើងគោក

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងផែនការងារសហការ ជ្រើសរើសពលទាហាន បំពេញក្រមខណ្ឌឱ្យយោធភូមភាគទី១ កងទ័ពជើងគោក

ភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារ កងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងផែនការងារសហការ ជ្រើសរើសពលទាហាន បំពេញក្រមខណ្ឌឱ្យយោធភូមភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ទទួលការងារកសាងកម្លាំង ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ស្នងការ ស្នការដ្ឋាន បច្ចេកទេសសន្តិសុខ មេបញ្ជាការ រាជធានី ខេត្ត នាយការិយាល័យ បុគ្គលិក នាយ នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើ ទៅដល់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ និងក្រុមការងារ កងរាជអាវុធហត្ថ ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណះ រៀបចំ ទីតាំងអោយបានល្អ ដើម្បីចូលរួមបង្កភាពងាយស្រួលចូលរួមក្នុងការងារសហការ ជ្រើសរើសពលទាហាន បំពេញក្រមខណ្ឌឱ្យយោធភូមភាគទី១ កងទ័ពជើងគោក។