You are currently viewing មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រគល់ម៉ូតូអោយជនរងគ្រោះវិញ

មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រគល់ម៉ូតូអោយជនរងគ្រោះវិញ

ស្ទឹងត្រែង៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌បញ្ជាការដ្ឋាន បានប្រគល់ម៉ូតូឱ្យទៅជនរងគ្រោះវិញ ដែលកាល ពីវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូម៉ែត្រ៦ ចំការម៉ៃសាក់ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ករណី ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្លន់អារកយកម៉ូតូ។ ចំណែកជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធករណីនេះ ដែលកម្លាំងចាប់បាន ក៏បានបញ្ជូនដល់ពន្ធនាគារខេត្តផងដែរ។