You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក

ត្បូងឃ្មុំ: នៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង-នាយសេនាធិការ និងជាប្រធានក្រុមការងារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌអោយយោធភូមិភាគទី១ កងទ័ពជើងគោក និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក ដែលជាសមាសភាពក្នុងក្រុមការងារទាំងអស់ សរុបចំនួន១៥នាក់។