កំពង់ស្ពឺៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុងស្រុក នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។