You are currently viewing មនុស្ស​ម្នាក់ក្នុងចំណោម​០៥នាក់ ជាប់ទាក់ទង​នឹងករណី​ប្លន់​ត្រូវបាន​កម្លាំងជំនាញ​ឃាត់ខ្លួន​

មនុស្ស​ម្នាក់ក្នុងចំណោម​០៥នាក់ ជាប់ទាក់ទង​នឹងករណី​ប្លន់​ត្រូវបាន​កម្លាំងជំនាញ​ឃាត់ខ្លួន​

អហ.ខណ្ឌជ្រោយចង្វារ៖ លោកវរសេនីយ៍ត្រី សៀ ទិន កាលពីវេលាម៉ោង​២១​និង​០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានដឹកនាំកម្លាំង​ពួនស្ទាក់​ក្តាប់មុខ​សញ្ញា​ ដោយឃាត់ខ្លួនជនសង្ស័យ​លើករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) នៅចំណុចផ្លូវលីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។​
ជនសង្ស័យដែល​កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួនមាន​ចំនួន​៥នាក់ និង ម៉ូតូ​០៣គ្រឿងម៉ាកឌ្រីមសង់ ។
ជនសង្ស័យឈ្មោះ ផា ផាន្នី ក្នុងចំណោមជនសង្ស័យ​ទាំង​០៥នាក់ បាន​សារភាពថា ខ្លួនបានជាប់ពាក់ព័ន្ធលើករណីលួចដោយមានស្ថានទំងន់(ប្លន់)នេះជាច្រើនដង នឹងបានប្រាប់ពីមុខសញ្ញបក្សពួក​របស់ខ្លួនទៀត ។ ក៏ប៉ុន្តែ​បើតាមការពិនិត្យជាក់ស្តែង និង​ស្តាប់ចម្លើយជនសង្ស័យ​០៤នាក់ផ្សេងទៀត មិនជាប់ពាក់ព័ន្ធករណី​នេះ​ទេ​៕
851334762_23848_14750687738540018225

851316220_5596_13898185237381531483