សៀមរាបៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ទទួលការងារបច្ចេកទេស សន្តិសុខ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ នាយការិយាល័យ បុគ្គលិក នាយការិយាល័យ ហ្វឹកហ្វឺន មេបញ្ជាការ មូលដ្ឋាន ក្រុងស្រុក សរុបចំនួន២២នាក់។
