You are currently viewing ក្រុមការងារ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ អាវុធហត្ថនារីដែលទើបសម្រាលកូន

ក្រុមការងារ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ អាវុធហត្ថនារីដែលទើបសម្រាលកូន

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ទៅប្រគល់ជូនអាវុធហត្ថនារីដែលទើបសម្រាលកូន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្រ។