You are currently viewing ឈើប្រណិតជាច្រើនដុំ ត្រូវបានរកឃើញ

ឈើប្រណិតជាច្រើនដុំ ត្រូវបានរកឃើញ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១០ និង០០នាទីព្រឺក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមមសាលាដំបូងខេត្ត បានធ្វើការបង្ក្រាបករណីលាក់ទុកផល អនុផលព្រៃឈើដោយខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថជំនាញ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន បានធ្វើការឆែកឆេរលំនៅដ្ឋាននៅចំណុចខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ សៀប សំអឿន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើ។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការឆែកឆេរខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទធ្នង់ ចំនួន ៤៥០ កំណាត់ ស្មើនិង ៦១៣៨ គីឡូក្រាម ស្មើនិង ៤,៧២១ ម៉ែត្រគូប និងឈើអារប្រភេទរាជកុល ចំនួន ១៧ កំណាត់ ស្មើនិង ៦,៣០០ ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។