អហ.ដង្កោ៖ បុរសម្នាក់ជាប់ពាក់ព័ន្ធនិងករណីលួចដោយហិង្សា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងជំនាញខណ្ឌខាងលើឃាត់បានមានឈ្មោះ ឌឹម សាត្យា ហៅអាឡើមភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោភ្នំពេញ ក្នុងករណីលួចដោយហឹង្សា(ប្លន់)ដែលបានប្រព្រឹត្តនៅថ្ងៃទី២៧ ខែ១១ឆ្នាំ២០១៥វេលាម៉ោង១៨”៣០នៅចំណុចភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាននៅកន្លែងផ្ញើរម៉ូតូដែលជនសង្ស័យយកទៅផ្ញើរ ។ ដោយឡែកបក្ខពួកជនសង្ស័យផ្សេងទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវ យកមកកាត់ទោសតាមផ្លូវច្បាប់៕