You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក

ប៉ៃលិនៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរពត៌មាន និងសន្តិសុខ នាយការិយាល័យបុគ្គលិក នាយការិយាល័យ សន្តិសុខផ្ទៃក្នុង នាយការិយាល័យ ហ្វឹកហ្វឺន មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក សរុបចំនួន១១នាក់។