You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ

ឧត្តរមានជ័យ : នៅវេលាម៉ោង ០៨ និង០០ នាទីព្រឹក ថ្ងែទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងមេបញ្ជាការ គ ចល័ត ព្រមទាំងនាយទាហាន នាយទាហានរងចំណុះកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៦៨នាក់ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំធ្វើការងារ ក្តាប់សភាពការណ៍ក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំ និងត្រៀមកម្លាំងការពារបោះឆ្នោតនាពេលខាងមុខ ត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន។ បង្ការ បង្រ្កាប់ សង្រ្គោះ រាល់បទល្មើសផ្សេងៗ ជាពិសេសត្រូវបង្ក្រាប់បទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ។