កំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរពត៌មាន និងសន្តិសុខ នាយការិយាល័យបុគ្គលិក នាយការិយាល័យ សន្តិសុខផ្ទៃក្នុង នាយ ការិយាល័យ ហ្វឹកហ្វឺន មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ជាច្រើនរូបផងដែរ។