You are currently viewing ឧត្ដមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ

ឧត្ដមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ

កណ្តាលៈនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ ជាប្រតិភូអមដំណើរកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ព្រមទាំង នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត៕