You are currently viewing សាច់សត្វព្រៃជាង ១៥០ គីឡូក្រាម និងឈើប្រណិតប្រភេទធ្នង់ចំនួន ៥៣ ដុំត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

សាច់សត្វព្រៃជាង ១៥០ គីឡូក្រាម និងឈើប្រណិតប្រភេទធ្នង់ចំនួន ៥៣ ដុំត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

កណ្តាលៈថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ8A ស្ថិតក្នុងភូមិអន្លុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រុកខ្សាច់កណ្តាល សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកខ្សាច់កណ្តាល បានឃាត់រថយន្ត០១ គ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AD.5134 បើកបរដោយ
១- ឈ្មោះ ឈុំ ឈិន ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ បើករថយន្ត រស់នៅភូមិកំភា ឃុំរំលិច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
២-ឈ្មោះ ប៊ុត សល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើករបរថយន្ត រស់នៅភូមិតាង៉ក់ស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានដឹកឈើនិងសត្វព្រៃខុសច្បាប់ ពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញ ។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
១-សាច់ សត្វជ្រូកព្រៃ ១០០ គីឡូក្រាម
២-សាច់ ឈ្លូសព្រៃ ១៨ គីឡូក្រាម
៣-សាច់ សត្វកាំប្រម៉ា ៣៣ គីឡូក្រាម
៤-ឈើប្រភេទធ្នង់ ចំនួន៥៣ ដុំស្មើនិង ១៨០ គឺឡូក្រាម
៥-រថយន្តចំនួន០១ គ្រឿង

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី។