អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឺងលេខ៤៤ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥របស់ជនរងគ្រោះ៣នាក់១/ឈ្មោះសរ សាមឿន ប្រុស អាយុ៣៦ឆ្នាំ ២/ឈ្មោះ សុខ សារ៉ន ប្រុល អាយុ៣៤ឆ្នាំ ៣/ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ខ្លាកូនថ្មី សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យចំនួន៥នាក់នេះពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១/មានឈ្មោះ កែវ ចំណាន ភេទ ប្រុស អាយុ២០ឆ្នាំ ២/មានឈ្មោះ អែល ដឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ៣/មានឈ្មោះ វៀន រ៉ាឆេន ភេទ ប្រុសអាយុ១៧ឆ្នាំ ៤/មានឈ្មោះ កុក គួយ ភទ ប្រុស អាយុ២១ឆ្នាំ ៥/មានឈ្មោះ អ៊ុច វណ្ណធី ភេទ ប្រុសអាយុ២៩ឆ្នាំ សព្វថ្ងៃរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ឱបូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់បានធ្វើសកម្មភាពយកដំបងឈើជ្រុង ដំបងដែក ដុំថ្ម វ៉ៃ និងគប់ទៅលើជនរងគ្រោះទាំង៣នាក់បណ្តាលឲ្យរងរបួសជាទន្ងន់ត្រូវបញ្ជូនទៅដេកពេទ្យនៅម៉ោង១០យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខហាងលក់គ្រឿងសំណង់ឈុនហានក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាមុនពេលកើតហេតុក្រុមជនសង្ស័យនិងជនរងគ្រោះបានជីះម៉ូតូជិតគ្នាពេលនោះជនរងគ្រោះបានស្រែកថាដាក់ទៅៗបណ្តាលធ្វើឲ្យជនសង្ស័យម្នាក់មានការភិតភ័យយ៉ាងខ្លាំងក៏រត់ទៅឲ្យមិត្តភ័ក្រចំនួន៤នាក់កំពុងផឹកសីុនៅក្នុងឃ្លាំង ជួយ ពេលនោះមិត្តភ័ក្របានដឹងរឿងហើយក៏រត់ទៅយកដំបងឈើជ្រុង ដំបងដែក ដំុថ្មវាយនិងគប់ទៅលើជនរងគ្រោះយ៉ាងចាស់ដៃបណ្តាលឲ្យជនរងគ្រោះទាំង៣នាក់រងរបួសទាំងអស់ហើយជនសង្ស័យទាំង៥នាក់នោះគេចខ្លួនបាត់។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ និយាយបន្តទៀតថាក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង៣នាក់រួចមកលោកបានចាត់តាំងឲ្យលោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាករងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអាវុធហត្ថមួយក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់នៅចំណុចផ្សេងៗពីគ្នានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកទីបញ្ជារកងរាជអាវុធហត្ថខេត្តដើម្បីធ្វសាើការសាកសួរ។ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថាមានការយល់ច្រឡំនិងជឿតាមមិត្តភ័ក្រទើបបណ្តាលឲ្យមានការវាយគ្នាយ៉ាងដូច្នេះ។ជនសង្ស័យទាំង៥នាក់ត្រូវកសាងសំរឿងបញ្ជូនទៅតុសាការដើម្បីដាក់ទោសទៅតាមផ្លូវប្បាប់៕