ស្ទឹងត្រែងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថាឡបរិវ៉ាត់ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុច ភូមិសំអាង ឃុំសំអាង ស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមជាមួយវត្ថុតាងមួយចំនួនរួមមានៈ
១. ម៉ូតូ ចំនួន០៦គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន៣៨ដុំ។
មន្ត្រីដដែលបានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ សុទ្ធសឹងជាប្រជាពលរដ្ឋរស់នៅភូមិឃុំ កើតហហេតុខាងលើ។
វត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ដោយឡែកជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឲ្យធ្វើកិច្ចសន្យា អប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។