ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់កម្លាំងការពារ នៅតាមការិយាល័យ បោះឆ្នោត នៅឆ្នាំ២០១៨ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការទាំង០៥ នាយខុទ្ធការល័យ នាយកសាលាទាំង០២ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មេបញ្ជាការ បញ្ជាការដ្ឋានរដ្ឋបាល មេបញ្ជាការ គចល័ត ទាំង២៥ មេបញ្ជាការ វរសេនាតូច ទាំង០៥ មេបញ្ជាការ អង្គភាព ទាំង០៣ ព្រមទាំង នាយ នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៤៩នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើ ទៅដល់បងប្អូន ដែលត្រូវចុះទៅបំពេញបេសកកម្ម នៅតាមបណ្តាការិយាល័យ បោះឆ្នោត ត្រូវធ្វើយ៉ាងណា ត្រូវត្រៀមលក្ខណៈអោយបានល្អ ជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយ នៅក្នុងពេលបំពេញភារកិច្ច៕