អហ.សៀមរាប៖ លោកវរៈសេនីយ៍ទោ ថា ដាលុច ប្រធាន មន្ទីរយុត្តិធម៌ ដោយបានការអនុញ្ញាតិ ពី ឯកឧត្តម ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងមួយករណីស្មើនិង០២លើក កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រតិបត្តិការណ៍នេះដែរធ្វើឡើងនៅចំណុចពីរផ្សេងគ្នា ១.ចំណុច ភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាប ខេត្ត សៀមរាប ២.ចំណុចភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្ត សៀមរាប ។ ក្នុងនោះដែរសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ៧នាក់ ១/ឈ្មោះ អឿន ដូ ភេទ ស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន ភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
២/ឈ្មោះ អ៊ុំ មករា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ ឃ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ៣/ឈ្មោះ ជួប តុលា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១០ទីលំនៅបច្ចុប្បន្ន ភូមិ ឃ្វៀន សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៤/ឈ្មោះ ព្រឹក ថៃ ភេទ ១៨ឆ្នាំ អាយុ ១៨ ឆ្នាំ មុខរបរ រត់តុភោជនីយ៍ដ្ឋាន ទីលំនៅបច្ចុប្បន្ន ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៥/ឈ្មោះ ជុំ ណូឡាលីន ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ សន្តិសុខយាមផ្សាររាត្រី ទីលំនៅបច្ចុប្បន្ន ភូមិ ឃ្វៀន សង្កាត់គោកចក ក្រុង សៀមរាប ខេត្ត សៀមរាប ៦/ឈ្មោះ ថ្លែង ស្រណោះ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ៧/ឈ្មោះ លឹម សេរី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ។
វត្ថុតាងដែលចាប់ដកបានមាន សារធាតុញៀនចំនួន០២ កញ្ចប់ ទម្ងន់ សរុប ០,៤៩ ក្រាម , ទូរស័ព្ទចំនួន ០៣ គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ចូនបន្ត ចាត់ការទៅតាមផ្លូវច្បាប់៕