ត្បូងឃ្មុំ : ឆ្លើយតបតាមសំណូមពររបស់គណៈកម្មការ អាចារ្យវត្ត នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមធ្វើកិច្ចការងារសង្គមក្នុងវិស័យពុទ្ធចក្រ ដោយបាននាំយកស៊ីមងត៍ចំនួន ១០តោន និងបច្ច័យ ៣០០ដុល្លារអាមេរិក របស់ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងតាជី យាយជី ដើម្បីបំពេញបន្ថែមការងារចាកសាបបរិវេណសាលាពុទ្ធិកបឋមសិក្សាសាលាបាលីរង ស្ថិតនៅក្នុងវត្តសុវណ្ណារាម (ហៅវត្តក្រែក) ភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ដែលដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបយើងទាំងអស់គ្នាអាចមានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍សង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រដូចពេលនេះបាន ហើយគ្រប់ទីកន្លែងដែលមានបញ្ហា ឬជួបទុក្ខលំបាក ទីនោះតែងមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជួយទំនុកបម្រុង និងដោះស្រាយជូនជាប់ជានិច្ច៕