នៅវេលាម៉ោង០៩ និង ០០ នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ក្រាបករណី ដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ78A ភូមិកាតូត
ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ មៀត ធឿន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅភូមិបន្ទាយស្វា ឃុំតាសាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឃាត់បានរថយន្តចំនួន០២គ្រឿង:
១-រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ2P-7204 ផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន ៣៥ ដុំស្មើនឹង ០,៣៦៥ ម៉ែត្រគូប
(ជនសង្ស័យទុករថយន្តចោល ហើយរត់ចូលក្នុងព្រៃគេចខ្លួនបាត់ ខណៈពេលដែលសមត្ថកិច្ចកំពុងប្រតិបត្តិការបង្ក្រាប)
២-រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-3914 ផ្ទុកឈើប្រភេទលេខ១សុក្រំចំនួន ១៦២ សន្លឹកស្មើនឹង ០, ៧៧២ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។