You are currently viewing ឃាត់ខ្លួន​កូនតិរិច្ចាន​ប្រើប្រាស់គ្រឿងញៀន វាយ​ទាត់ធាក់ម្តាយ​

ឃាត់ខ្លួន​កូនតិរិច្ចាន​ប្រើប្រាស់គ្រឿងញៀន វាយ​ទាត់ធាក់ម្តាយ​

អហ.ទួលគោក៖ ជនសង្ស័ម្នាក់ដែលពាក់ព័ន្ធនិងគ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញកងរាជ​អាវុធហត្ថ ឃាត់ខ្លួន នៅត្រង់ចំណុចផ្លូវ289, សង្កាត់បឹងកក់1,ខណ្ឌ ទួលគោក ដោយយោងទៅលើពាក្យបណ្តឹងរបស់ម្តាយជនសង្ស័យ កាលពីវេលាម៉ោង​ ២២និង​៣០នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
ជនសង្ស័យដែលប្រើហិង្សា​ទៅឪពុកម្តាយនេះ មាន​ឈ្មោះ អឿន វីរៈ ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើត ហេតុខាងលើ ដោយប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះត្រូវជា​ម្តាយ​ឈ្មោះ ម៉ៅ ម៉ុម ភេទស្រី អាយុ55ឆ្នាំ មុខរបរស៊ីឈ្នួលតាមផ្ទះ ស្នាក់នៅផ្ទះកើត ហេតុជាមួយនឹងជនសង្ស័យ​។​
បើតាមសម្តីជនរងគ្រោះត្រូវជាម្តាយបានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល២២និង​១០នាទី នៅថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ រូបគាត់កំពុងផ្លាស់​ខោអាវនៅក្នុងផ្ទះ ស្រាប់តែ​កូនប្រុសរបស់គាត់ (ជនសង្ស័យ) ទើបត្រលប់ពី​ប្រើប្រាស់គ្រឿងញៀន ដើរចូលផ្ទះ រួច​ស្រែកសុំលុយគាត់១ម៉ឺនរៀល ។ ដោយសារតែគាត់មិនបានលឺ កូន​តិរិច្ចានរូបនេះ​បានវាយទាត់ធាក់គាត់ បើទោះពីជារត់ចេញក្រៅផ្ទះ ក៏វា​នៅតែ​តាម​វាយទាត់ធាក់ រហូតដល់គាត់រត់ទៅដល់មុខកងរាជអាវុធហត្ថផ្ទៃប្រទេសដើម្បីឲ្យគេជួយ ទើបកំលាំងអាវុធហត្ថចេញមកឃាត់ខ្លួនកូនប្រុសគាត់(ជនសង្ស័យ)តែម្តង៕
851308385_7756_9457083118977202782