You are currently viewing លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់កម្លាំង ការពារនៅតាមការិយាល័យបោះឆ្នោត

លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់កម្លាំង ការពារនៅតាមការិយាល័យបោះឆ្នោត

ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់កម្លាំងការពារនៅតាមការិយាល័យ បោះឆ្នោតនៅឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ាន់ ម៉ាច ប្រតិបត្តិការសិករងខេត្ត រួមទាំងមន្ត្រីក្រោមឳវាទ ដែលពាក់ព័ន្ធជាច្រើនរូបទៀត ។