នៅវេលាម៉ោង ០៨ និង ៤៦ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ចំណុចភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កម្លាំងស្នាក់ការសន្តិសុខ៧៤៤ បានបង្ក្រាបករណីឈ្មួញ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភី ស៊ីថា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងឃាត់រថយន្ត ០១ គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-4991 មានផ្ទុកឈើសុក្រំ ១៨ ដុំ និងធ្នង់០៨ដុំ សរុបស្មើនឹង ០,៥៧០ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី។