ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី០៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំស្តីពីការពង្រឹង ការងារជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ទទួលផែនយុត្តិធម៌ សន្តិសុខ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ ព្រមទាំងនាយទាហាន នាយទាហានរងទទួលជំនាញយុត្តិធម៌ សន្តិសុខ ចំណុះកងរាជអាវុធហត្ថខេត្ត សរុបចំនួន ២៣នាក់។