ស្ទឹងត្រែងៈ នៅវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការបង្ក្រាបករណីដឹកជញ្ចូនផល អនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ហ៊ួយ សេងអ៊ីម ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅភូមិខ្នប់ដំរី ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
២. គ្រី សុឃាន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. រថយន្តម៉ាកស៊ាំយ៉ុង ចំនួន០១គ្រឿង
២. ឈើប្រភេទលេខ១ សុក្រំសន្លឹក ចំនួន១០៨សន្លឹក ស្មើនឹង១,២៦២ម៉ែត្រគូប។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។